មកស្គាល់ជីវជាតិ ៥ មុខ ដើម្បីសក់ដុះក្រាស់ស្អាត

១. វីតាមីន B7 ឬ ប៊ីយ៉ូទីន ៖ សារធាតុនេះ អាចរកបានក្នុងអាហារ ថ្នាំចាក់ ថ្នាំលេប និង សាប៊ូកក់សក់មួយចំនួន។ ស៊ុតជាប្រភពធម្មជាតិនៃប៊ីយ៉ូទីន ដែលចាំបាច់សម្រាប់រក្សាសុខភាពសក់។ វាក៏មានផ្ទុកទៅដោយវីតាមីន D វីតាមីន B ប្រូតេអ៊ីន និង choline ផងដែរ ។

 ២. អាស៊ីតខ្លាញ់អូមេហ្កា ៣ ៖អ្នកគួរព្យាយាមទទួលទានត្រីសាលម៉ុនឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ដើម្បីរក្សាសំណើមនៃសក់ ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ មិនត្រឹមតែផ្ដល់ឱ្យសក់នូវភាពភ្លឺរលោងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត (Depression) និងជំងឺបេះដូងទៀតផង ។

 ៣. វីតាមីន D

ការលូតលាស់នៃសក់ក៏មានលក្ខណៈប្រសើរតាមរយៈភាពសកម្មភាពនៃវីតាមីន D ។ ក្រៅពីពន្លឺព្រះអាទិត្យ វីតាមីន D ក៏មានប្រភពពីអាហារមួយចំនួនផងដែរ ។ វាជួយធ្វើឱ្យសក់មានការលូតលាស់ល្អ និងមានសរសៃរឹងមាំ ។

 ៤. ប្រូតេអ៊ីន ៖ ប្រូតេអ៊ីនជួយជំរុញការលូតលាស់នៃកោសិកា និងការជួសជុលឡើងវិញ ។ ការរួមបញ្ចូលអាហារសម្បូរប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃក៏ជួយពង្រឹងភាពរឹងមាំនៃសក់ផងដែរ ។ អ្នកគួរព្យាយាមទទួលទានប្រូតេអ៊ីនឱ្យបានយ៉ាងហោចណាស់ ៤៦ ក្រាមក្នុងមួយថ្ងៃ ។

 ៥. ជាតិដែក និងស័ង្កសី ៖ សារធាតុចិញ្ចឹមទាំងពីរនេះ គឺចាំបាច់ណាស់សម្រាប់សម្រួលដល់ការលូតលាស់ឬសនៃសក់ ។ ដើម្បីទទួលបានជាតិដែក និងស័ង្កសីគ្រប់គ្រាន់ អ្នកអាចទទួលទានសាច់គ្មានខ្លាញ់យ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ ។ ប្រភពដ៏ប្រសើរផ្សេងទៀតនៃជាតិដែក និងស័ង្កសីក្រៅពីសាច់ក្រហម គឺសណ្ដែកសៀង ៕